ពិធីបុណ្យអ៊ុំទូក/ round 2

ថ្នាក់ខ្មែរជាថ្នាក់មួយដែលសំខាន់ក្នុងខែនេះខ្ញុំបានរៀនទាក់ទងនឹងពិធីបុណ្យអ៊ុំទូក បុណ្យកឋិនដែលជាពិធីបុណ្យប្រពៃណីខ្មែរលោកគ្រូបានឲ្យពួកយើងស្រាវជ្រាវពីពិធីបុណ្យអ៊ុំទូកនិង បុណ្យកឋិន រួចហើយធ្វើបទបង្ហាញ។ វាពិតជាសប្បាយណាស់ព្រោះថាខ្ញុំបានរៀនពីពិធីទាំងនេះ ខ្ញុំមិនដែលដឹងពីរឿងទាំងអស់ពីមុនមកឡើយ។

ពិធីបុណ្យអ៊ុំទូក ១

ពិធីបុណ្យកឋិន ១

ពិធីបុណ្យអ៊ុំទូក ២

ពិធីបុណ្យកឋិន 

Khmer Literacy

Khmer Literacy

         Khmer class is my really important class I am Cambodian so I should learn this class to know about my country. I learn only 4 hours a week and I start at 3:00 PM and I end at 4:00 PM. In this class for this round, my teacher told everyone in the class that they will choose a type of poem and they will make the poem and when we finish the poem we make a poem book. I finish 2  Poems.I’m really happy with it and I hope I will have more time to learn Khmer.

Also, this is the poem that I wrote it in Khmer.

 

ទឹកចិត្តអ្នកម្ដាយថ្លៃ​ ដោយ ស្រីរត្ន័

បទព្រហ្មគីតិ

 

ប្រាំបួនខែដប់ថ្ងៃ          ក្នុងផ្ទៃម្ដាយម្ដាយទ្រាំឈឺ

មិនត្អូញឲ្យកូនឮ         ម្ដាយទ្រាំឈឺឡើងរីងរី។

ពេលកូនឃើញពន្លឺ         ម្ដាយពិតឈឺណាពិសី

ពេលកូនធំដឹងក្ដី         ម្ដាយស៊ូក្ស័យព្រោះតែកូន។

យកប្រាក់ឲ្យកូនរៀន         ទុកធ្វើស្ពានឬជាក្បូន

រកប្រាក់ទាល់តែសូន         ព្រោះតែកូនអ្វីក៏ហ៊ាន។

កូនខ្លះមិនទៅរៀន         ព្រោះមិនហ៊ានឬយ៉ាងណា

កូនខ្លះពិតឧស្សាហ៍         ខំសិក្សារៀងរាល់ថ្ងៃ។

កូនខ្លះថាទៅរៀន         បែជាញៀនគ្រឿងអប្រិយ

មិនចេះស្ដាប់សម្ដី         ដែលប្រពៃអ្នកម្ដាយណា។

ឲ្យកូនមាសម្ដាយអើយ         ម្ដេចប្រងើយការសិក្សា

ម្ដាយខំប្រីងចងកា         យកប្រាក់កាឲ្យទៅរៀន។

ខ្លះលួចមានស្នេហា         ធ្វើឲ្យផ្សាចិត្តអ្នកម្ដាយ

ហេតុអ្វីរូបឆោមឆាយ           មិនចេះស្ដាយអ្នកម្ដាយថ្លៃ។

ដល់ពេលដែលអ្នកម្ដាយ          គាត់ទៅឆ្ងាយទើបនឺកដឹង

មិនដែលគិតបែបនិង         ហើយទើបដឹងប្រឹងបង្វែរ។

ដូច្នេះទាន់មានពេល          កុំរីងរេសងគុណម៉ែ

ធ្វើបុណ្យទាន់ដល់ខែ          ត្រូវចេះថែរក្សាគាត់។